ភ្នំពេញ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានស្គាល់ជ្រាបច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ជាអ្នកលក់ផលិតផល តាមហ្វេសប៊ុកដ៏ល្បីល្បាញម្នាក់ ដែលមហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន។ ជាក់ស្តែង ស្ត្រីរូបនេះ មិនត្រឹមតែពូកែរកស៊ី ពូកែសំដីប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាល្បីៗប៉ុន្មានទេ។ 

មកទល់ពេលនេះ Riya នៅតែទទួលបានការគាំទ្រផលិផលរបស់ខ្លួនខ្លាំងជាហូរហែរមិនដែលដាច់ឡើយ។យ៉ាងណាមិញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ គេប្រទះឃើញអ្នកលក់រូបស្រស់ម្នាក់នេះលេចមុខសម្តែង ក្នុងបទចម្រៀងមួយបទ ក្រោមចំណងជើងថា «ទុកខ្ញុំជាអ្វី?» ដែលជាការបកស្រាយ ដោយតារាល្បី គឺលោក អ៊ីណូ និង Deeo ហើយក៏ជាការនិពន្ធទំនុកច្រៀង, Melody និងនិពន្ធបទភ្លេង ដោយ Deeo។ កាន់តែពិសេសនោះ ចម្រៀងនេះ ជាបទភ្លេងថ្មី ដោយអមជាមួយ ឧបករណ៍ ភ្លេងខ្មែរ ថែមទៀត ដែលរឹតតែធ្វើឲ្យមួយបទនេះ កាន់តែប្លែកភ្នែក ប្លែកត្រជៀក។ដោយឡែក ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា “សម្លេងពីរោះ ទាំង Rap សុីជាមួយ ឧបករណ៍ ភ្លេងខ្មែរយើង ក្នុងនាមខ្ញុំ ជាខ្មែរខ្ញុំគាំទ្រ” អ្នកខ្លះបន្ថែមថា “អាយដលមកហើយ” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ និងទស្សនាទាំងអស់គ្នាខាងក្រោយនេះ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ